គ្រូបង្គោលគិរីវង់សុខសែនជ័យថា អាយអេសអាយ ល្អជាងជើងទី១ទៀត

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរវាងក្រុម អាយអេសអាយ ដង្កោសែនជ័យ ប៉ះជាមួយ គិរីវង់សុខសែនជ័យ គ្រូបង្វឹកលោក សាប៊ូន វិនតា បានលើកឡើងអំពីការប្រកួតកន្លងមករបស់ អាយអេសអាយ យ៉ាងដូច្នេះ ថា ពួកគេល្អជាងកាលពីការប្រកួតជើងទី១។

សាប៊ូន វិនតា៖”ជាការពិតណាស់! ប៉ុន្មានប្រកួតចុងក្រោយនេះ យើងបានកត់សម្គាល់ឃើញថាពួកគេ មានរប្រៀបលេងជាក្រុម និងការសហការពីតំបន់នីមួយៗបានយ៉ាងល្អ ជាពិសេស ការបន្ថែមកីទ្បាករថ្មីនៅជើងទី ២ ពួកគេបានបង្កើនរប្រៀបលេងកាន់តែល្អជាងមុនខុសគ្នាខ្លាំងពីជើងទី១ ដែលពួកយើងបានជួបគ្នាជាមួយនឹងគេ ពួកយើងរំពឹងថាការប្រកួតនេះពិតជាមានភាពតានតឹង ប៉ុន្តែពួកយើងបានរៀបចំយុទ្ធសាស្ត្ររួចរាល់ហើយ ដើម្បីព្យាយាមធ្វើយ៉ាងណាដណ្តើម ៣ ពិន្ទុពីក្រុមម្ចាស់ផ្ទះទល់តែបាន”។

អត្ថបទដែលជាប់ទាក់ទង