សាម៉ូរ៉ៃជប៉ុននេះក្មេងតែតាន់ណាស់ កីឡាករខ្មែររូបណាទៀត សក្តិសមបំផុតជាមួយដៃគូ រតនៈសុធីនេះ?

ការប្រកួតដ៏ស្វិតស្វាញរវាងកីឡាករកម្ពុជា រតនៈ សុធី និងកីឡាករជប៉ុន តៃម៉ូ ហ៊ីសៃ ក្នុងសង្វៀន Mattrid នៃស្ថានីយ៍ទូរទស្សន៍ថោន នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤នេះ សុធី ចាញ់ជប៉ុនដោយពិន្ទុ ប៉ុន្តែជប៉ុននេះ លុតសុធី ចុងទឹក១ និងទឹក៣ បិះចប់សព្វគ្រប់ ខណៈមានអ្នកគាំទ្រចូលបញ្ចេញយោបល់ក្នុងការផ្សាយផ្ទាល់ថា ការចាប់គូនេះ ខាងជប៉ុននៅខ្ចីណាស់ មិនសក្តិសមនោះទេគូនេះ។

តាមការប្រកាសរបស់អ្នករៀបចំកម្មវិធីថា កីឡាករជប៉ុននេះ ៧ប្រកួតចុងក្រោយរបស់គេ មិនដែលចាញ់នោះទេ លើកនេះប៉ះជាមួយកីឡាករខ្មែរម្ចាស់ផ្ទះ រតនៈ សុធី ធ្វើបានយ៉ាងល្អថែមទៀត ពិតជាមានរឿងត្រូវនិយាយគ្នាទៀតហើយមើលទៅ សម្រាប់គីឡូ ៦០ ដល់ ៦៥ ជើងខ្លាំងកម្ពុជា មានអ្នកណាខ្លះបងប្អូនប្រិយមិត្តទស្សនិកជន?

ជាមួយគ្នានេះ ក្រោយចប់ការប្រកួតភ្លាម លោក Tommy Kim អ្នកដឹកនាំការប្រកួតកម្មវិធីគុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ថោន ប្រកាសភ្លែតថា “អបអរសាទរកីឡាករជប៉ុន Taimu Hisai ដែលនឹងក្លាយជាកីឡាករ Superstar ប្រចាំសង្វៀនថោន ថោនត្រៀមបើកសង្វៀនដណ្តើមខ្សែក្រវាត់ កំរឹតខ្ពស់ គីឡូ60 ឆាប់ៗនេះហើយ តើកីឡាកររូបណានឹងមកចូលរួម? ក្នុងនោះមាន Hisai មួយរូបផងដែរ”។

ថាអីចេះខុស បើសិនជាអញ្ជឹងមែន..តើអ្នកលេងគុនខ្មែរយើងរូបណាដែលគួរតែជួបជាមួយកីឡាករជប៉ុននេះទៅប្រិយមិត្ត?

អត្ថបទដែលជាប់ទាក់ទង