គ្រូភ្នំពេញក្រោន លើកឡើងពី លឹម ពិសុទ្ធ បន្ទាប់ពីរូបគេធ្វើមិនសូវបានល្អប៉ុន្មានប្រកួតចុងក្រោយ
ក្រោយបញ្ចប់ការប្រកួតរវាងភ្នំពេញក្រោន ជាមួយអង្គរថាយហ្គឺរ នៅក្នុងសន្និសាព័ត៍មានពេលចប់ការប្រកួតលោក Oleg Starynskyi បានលើកឡើងពី ខ្សែប្រយុទ្ធ លឹម ពិសុទ្ធ អំពីទម្រង់លេងមិនសូវល្អរបស់គេ។
Oleg Starynskyi៖ “នៅពេលនេះគេកំពុងស្ថិតក្នុងតំណាក់កាលមួយល្អ ប៉ុន្តែក៏មានចំនុចមួយចំនួនដែលគេត្រូវកែប្រែផងដែរ។ សម្រាប់ចំនុចវិជ្ជមានរបស់គេនោះគឺគេព្យាយាមបង្កើតចំនុចទូលាយច្រើននៅតំបន់ប្រយុទ្ធ ដែលធ្វើឲ្យមានភាពងាយស្រួល ម្យ៉ាងវិញទៀតគេក៏មានភាពទំនួលខុសត្រូវល្អក្នុងការប្រកួត ព្រោះគេមានសមត្ថភាពក្នុងការសម្រេចចិត្តបានល្អផងដែរ បន្ទាប់ពីសុីហ្គេម ២០២៣ ពិសុទ្ធទទួលបានការរិះគន់ច្រើន ខណៈពេលដែលគេត្រឹមតែជាក្មេងប្រុសម្នាក់ប៉ុណ្ណោះ។ គេមិនទាន់មានភាពអត់ធ្មត់ក្នុងការគ្រប់គ្រងការរិះគន់នៅលើប្រព័ន្ធផ្សព្វផ្សាយនៅឡើយទេ ខ្ញុំគិតថាពេលខ្លះគេមានភាពភ័យខ្លាចក្នុងការបង្កើតកំហុស។ គេត្រូវការការបង្កើតកំហុស និងត្រលប់មករកភាពល្អវិញ។ នេះគឺជាផ្នែកមួយក្នុងការអភិវឌ្ឍន៍ខ្លួន ដែលតម្រូវឲ្យប្រើប្រាស់ពេលវេលាច្រើនផងដែរ ក្នុងការកែប្រែពីក្មេងប្រុសល្អម្នាក់ ទៅជាមនុស្សប្រុសដែលរឹងមាំ”។