គ្រូភ្នំពេញក្រោន​ថា មិននឹកស្មានដល់ថាអង្គរថាយហ្គឺរអាចស៊ុតបញ្ចូលទីលើក្រុមរបស់ខ្លួនដល់ទៅ២គ្រាប់

ជំនួបរវាងភ្នំពេញក្រោនជាមួយអង្គរថាយហ្គឺ កាលពីសប្ដាហ៍ទី១៦ ដែលក្នុងនោះភ្នំពេញក្រោនបានទទួលជ័យជម្នះក្នុងលទ្ធផល ៣-២ ដែលលទ្ធផលនេះបានធ្វើឲ្យលោក Oleg Starynskyi បង្ហាញអារម្មណ៍ភ្ញាក់ផ្អើលថា មិននឹងស្មានថា អង្គរថាយហ្គឺ អាចរកគ្រាប់បាល់បានរហូតដល់ទៅ២គ្រាប់នោះទេ។

Oleg Starynskyi៖”យើងបានគ្រប់គ្រងការប្រកួតរហូតដល់យើងនាំមុខគេ​ ២-០ ហើយយើងក៏មិននឹកស្មានថាពួកគេអាចតាមបាន ២ គ្រាប់វិញដែរ ព្រោះយើងគិតថាបន្ទាប់ពី ២-០ ហើយអ្វីៗនឹងរៀបរយហើយ ប៉ុន្តែវាមិនដូច្នេះទេ ខ្ញុំមានអារម្មណ៍រីករាយជាមួយនិងលទ្ធផល ព្រោះវាគឺជាការប្រកួតដែលតានតឹង ហេតុផលមួយដែលនាំឲ្យមិនមានភាពងាយស្រួលនោះគឺ វាតែងតែមានភាពលំបាកបន្ទាប់ពីត្រលប់មកពីការឈប់សម្រាក ខ្ញុំសង្ឃឹមថាការប្រកួតក្រោយយើងកាន់តែរឹងមាំខ្លាំងជាងនេះ”។

អត្ថបទដែលជាប់ទាក់ទង