លឹម អារុណ និយាយបែបនេះក្រោយ រកបានគ្រាប់បាល់ដំបូងរបស់ខ្លួនឲ្យ Tiffy Army

ខ្សែបម្រើ លឹម អារុណ បានស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងរបស់ខ្លួនជួយឲ្យ Tiffy Army ទទួលបានជ័យជម្នះលើក្រុមវិសាខាដោយលទ្ធផល ២-១ យ៉ាងណានៅក្នុងកិច្ចសម្ភាសន៍ខ្លីមួយជាមួយ អ្នកសារព័ត៌មាន លឹម អារុណ បាននិយាយថា៖”ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែន នៅពេលរកបាន ១ គ្រាប់លើកដំបូងក្នុងក្រុម ខ្ញុំចង់អរគុណដល់លោកគ្រូ ភា សុភ័ត្រា ដែលបានផ្តល់ឱកាសឱ្យចូលលេងការប្រកួត ចាប់តាំងពីមកទីនេះ ខ្ញុំមានជំជឿជាក់លើខ្លួនឯងច្រើនជាងមុន ដោយសារពីមុនមិនសូវមានឱកាសលេង ប៉ុន្តែឥឡូវនេះខ្ញុំមានឱកាសលេង ដូច្នេះហើយ ខ្ញុំនឹងព្យាយាមអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរជាងនេះទៀត ដើម្បីជួយក្រុមឈ្នះការប្រកួត ពីព្រោះវាសំខាន់បំផុត”។

អត្ថបទដែលជាប់ទាក់ទង