កីឡាករបរទេស២រូបបានបំបែកកំណត់ត្រាក្នុងពានរង្វាន់សម្ដេចហ៊ុនសែន
ក្នុងការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ កាលពីពេលថ្មីៗនេះ មានកីឡាករបរទេស ២រូបបានចូលរួមថែមទាំងបានបំបែកកំណត់ត្រាទៀតផង
១, កីឡាករអេស្ប៉ាញ Youssef Ezzejjari ខ្សែប្រយុទ្ធរបស់ក្លិបវិសាខា បានបំបែកកំណត់ត្រាដំបូងរបស់ខ្លួនដែលអាចរកបានគ្រាប់បាល់មុនគេក្នុងនាមជាកីឡាករបរទេសដែលបានបង្ហាញខ្លួននៅក្នុងពានរង្វាន់សម្ដេចហ៊ុនសែនលើកទី១៧ រដូវកាល២០២៣/២៤។
២, កីឡាករកូតឌីវ័រ Abdel Kader Coulibaly ខ្សែប្រយុទ្ធរបស់ក្លិបអាយអេសអាយ ដង្កោសែនជ័យ បានជាប់ជាកីឡាករបរទេសទី១ ដែលអាចរកគ្រាប់បាល់បាន ៣គ្រាប់ក្នុង ១ប្រកួត(Hat-Trick)នៅក្នុងពានរង្វាន់សម្ដេចហ៊ុនសែនលើកទី១៧ រដូវកាល២០២៣/២៤។