ខ្សែប្រយុទ្ធ ញាន សុសុីដាន់ ធ្វើបានយ៉ាងល្អនៅរដូវកាលនេះ ស៊ុតបញ្ចូលទីឲ្យ Tiffy Army តាមស្មើ ណាហ្គាវើលដ៏ ១ទល់១ ថែមទាំងជាប់ជាកីឡាករល្អប្រចាំការប្រកួត ២ប្រកួតជាប់គ្នា
ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ កីឡាករ ញាន សុសុីដាន់ កំពុងបង្ហាញទម្រង់លេងបានយ៉ាងល្អ រូបគេបានស៊ុតបញ្ចូលទីជួយឲ្យក្រុម Tiffy Army តាមស្មើក្រុម ណាហ្គាវើលដ៏ដោយលទ្ធផល ១ទល់នឹង១ កាលពីប្រកួតម្សិលមិញ ពិសេសទៀតនោះ សុីដាន់ ជាកីឡាករខ្មែរដែលអាចរកគ្រាប់បាល់បាន ៨គ្រាប់ ហើយបានជាប់ជាកីឡាករល្អប្រចាំការប្រកួតដល់ទៅ ២លើក។