ញាណ សុសុីដាន ក្លាយជាកីឡាករខ្មែរដែលអាចស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៅលីគកំពូលកម្ពុជា

កីឡាករ ញាណ សុសុីដាន ម្ចាស់អាវលេខ ១០របស់ក្រុមបាល់ទាត់ កងយោធពលខេមរភូមិន្ទ ក្លាយជាកីឡាករខ្មែរដែលអាចស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៅលីគកំពូលកម្ពុជា Cambodian Premier League ដោយរូបគេអាចរកគ្រាប់បាល់បាន ៨គ្រាប់ហើយ បើគិតមកទល់នឹងពេលនេះ ប៉ុន្តែបើ ខ្សែប្រយុទ្ធ ញាណ សុសុីដាន រួមបញ្ចូលទាំងកីឡាករបរទេសដែលប្រកបអាជីពនៅលីគកំពូលកម្ពុជាវិញ សុសុីដាន គីស្ថិតនៅចំណាត់ថ្នាក់ទី ៧ ដោយកីឡាករ Marcus Warren Haber ស្ថិតនៅលេខរៀងទី១ ក្នុងនាមជាកីឡករបរទេស។

ខាងក្រោមនេះជាកីឡាករទាំង ១០ដែលអាចស៊ុតញ្ចូលទីបានច្រើនបំផុតនៅលីគកំពូលកម្ពុជា

១, កីឡាករ Marcus Warren Haber របស់ព្រះខ័នរាជស្វាយរៀង បានស៊ុតបញ្ចូលទីបាន ២១គ្រាប់
២, កីឡាករ Shintaro Shimizu របស់ភ្នំពេញក្រោន បានស៊ុតបញ្ចូលទីបាន ១២គ្រាប់
៣, កីឡាករ Yoshihama Ryohei របស់បឹងកេត បានស៊ុតបញ្ចូលទីបាន ១០គ្រាប់
៤, កីឡាករ Andrés Nieto របស់ភ្នំពេញក្រោន បានស៊ុតបញ្ចូលទីបាន ៩គ្រាប់
៥, កីឡាករ Thiha Zaw របស់ព្រៃវែង បានស៊ុតបញ្ចូលទីបាន ៨គ្រាប់
៦, កីឡាករ Stefan Golubović របស់បឹងកេត បានស៊ុតបញ្ចូលទីបាន ៨គ្រាប់
៧, កីឡាករ ញាណ សុស៊ីដាន របស់កងយោធពលខេមរភូមិន្ទ បានស៊ុតបញ្ចូលទីបាន ៨គ្រាប់
៨,កីឡាករ Tetsuaki Misawa របស់កងយោធពលខេមរភូមិន្ទ បានស៊ុតបញ្ចូលទីបាន ៧គ្រាប់
៩, កីឡាករ Louis Willy Ndongo របស់អាយអេសអាយ ដង្កោសែនជ័យ បានស៊ុតបញ្ចូលទីបាន ៧គ្រាប់
១០, កីឡាករ ផាន សុផេន របស់ព្រៃវែង បានស៊ុតបញ្ចូលទីបាន ៧គ្រាប់

 

អត្ថបទដែលជាប់ទាក់ទង