កីឡាករដែលជាប្រធានក្រុម សៀមរាបអេសសុី គយ នរៈសក្កដា បានបង្ហាញចំណាប់អារម្មណ៍ក្រោយពីបានប្រកួតជាមួយ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា

ការប្រកួតបាល់់ទាត់ពានរង្វាន់ សម្តេច​តេជោ ហ៊ុន សែន ថ្នាក់​ជាតិ លើក​ទី​១៧ រវាងក្រុមបាល់ទាត់ សៀមរាបអេសសុី ប៉ះជាមួយ បឹងកេត ដោយបញ្ចប់ដោយលទ្ធផល ១ទល់នឹង១ ក្នុងនោះក្រោយចប់ការប្រកួត ប្រធានក្រុម សៀមរាបអេសសុី បានបង្ហាញចំណាប់អារម្មណ៍ខ្លួនបន្ទាប់ពីត្រូវលេងតទល់គ្នាជាមួយកីឡាករឆ្នើម ចាន់ វឌ្ឍនាកា។

គយ នរៈសក្កដា៖ “ធ្លាប់ជាហ្វេនដែលគាំទ្រស្រឡាញ់ពេញចិត្តតាំងពីក្មេង ប៉ុន្តែថ្ងៃនេះបានមានឱកាសប្រកួតជាមួយគាត់ក្នុងពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ)”។

អត្ថបទដែលជាប់ទាក់ទង