លោក មាស ចាន់ណា ពេលនេះត្រូវបានក្លិបបាល់ទាត់វិសាខា បន្តកិច្ចសន្យាធ្វើជាគ្រូបង្គោលរយៈពេលវែង
ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្លិបបាល់ទាត់វិសាខា បានប្រកាសជាផ្លូវការថា ក្លិបបានបន្តកិច្ចសន្យារយៈពេលវែង ជាមួយលោក មាស ចាន់ណា ក្នុងការបន្តតួនាទីជាគ្រូបង្គោលរបស់ក្លិប ជាការពិតណាស់ លោក មាស ចាន់ណា ត្រូវបានក្លិបវិសាខា តែងតាំងជាគ្រូបង្គោលកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីអតីតគ្រូបង្វឹកលោក Simon Mcmenemy បានចែកផ្លូវគ្នាជាមួយក្លិប។