ពេលនេះ ពហុកីឡដ្ឋានជាតិអូឡាំពិក កំពុងធ្វើការដំឡើងកៅអីថ្មី មានបង្អែកដើម្បីឲ្យត្រូវតាមគោលការណ៍ AFC និង FIFA ដែលការដំឡើងនេះអាចឲ្យអ្នកគាំទ្រចូលទស្សនាបាន ៣០,០០០នាក់

នៅពេលនេះ ពហុកីឡដ្ឋានជាតិ កំពុងដំណើរការផ្លាស់ប្ដូរ ដំឡើងកៅអីថ្មី មានបង្អែក ត្រូវតាមស្តង់ដា និងគោលការណ៍ FIFA និង AFC​ ព្រមទាំងធ្វើឲ្យកាន់តែមានកិត្យានុភាព និងសោភណភាពល្អប្រសើរ។
ការរចនាបទថ្មី ជារចនាបថរួមគ្នា រវាងលោក ហោ មណីឬទ្ធិ ជាជ័យលាភីការរចនាប្លង់កៅអី ដែលទទួលបានការគាំទ្រពីអ្នកគាំទ្រច្រើនជាងគេ និងកែសម្រួលពី អ្នករចនារបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ការរចនា និងដំឡើងកៅអីថ្មីនេះ អាចផ្ទុកទស្សនិកជនទាំងអស់សរុបចំនួន ៣០,០០០នាក់ គ្រោងនឹងបញ្ចប់ការដំឡើងនៅដើមឆ្នាំ ២០២៤នេះ ដែលកញ្ចប់ថវិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទទួលជំនួយពីសហព័ន្ធបាល់ទាត់អាស៊ាន (AFF) នេះបើយោងតាមការប្រកាសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង