អាចទេថ្ងៃស្អែកនេះ ភ្នំពេញក្រោន នឹងបំបាក់ក្រុម មាន់គកខេត្តតាកែវ គិរីវង់សុខសែនជ័យ ក្នុងជំនួបសងសឹងនៅកីឡដ្ឋាន Smart RSN បន្ទាប់ពីបានចាញ់យ៉ាងអាម៉ាស់នៅកីឡដ្ឋាន គិរីវង់ ១ទល់នឹង០ កាលពីជើងទី១

ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League សប្ដាហ៍ទី១៨ រវាងក្រុមបាល់ទាត់ភ្នំពេញក្រោនត្រូវស្វាគមន៍ក្រុមភ្ញៀវ គិរីវង់សុខសែនជ័យ នៅថ្ងៃទី២០ ស្អែកនេះ ស្ថិតនៅកីឡដ្ឋាន Smart RSN ជាការពិតណាស់នេះជាជំនួបជើងទី២ ដែលក្នុងជំនួបជើងទី១ ភ្នំពេញក្រោនបានចាញ់ក្រោមថ្វីជើងរបស់ក្រុម គិរីវង់សុខសែនជ័យ ដោយលទ្ធផល ១ទល់នឹង០ ដែលតែតបញ្ចូលទីដោយកីឡាករ El Sayed Mahmoud ខ្សែការពាររបស់ គិរីវង់៕

អត្ថបទដែលជាប់ទាក់ទង