ចំណាប់អារម្មណ៍គ្រូបង្វឹក ភ្នំពេញក្រោន និង គ្រូបង្វឹក គីរីវង់ សុខសែនជ័យមុនការប្រកួតនៅថ្ងៃស្អេក

ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League បានឈានដល់សប្ដាហ៍ទី១៨ ដែលជាការប្រកួតចុងក្រោយហើយសម្រាប់រដូវកាល២០២៣/២០២៤នេះ យ៉ាងណាសម្រាប់ការប្រកួតរវាងក្រុមបាល់ទាត់ភ្នំពេញ និង ក្រុមបាល់ទាត់គីរីវង់ សុខសែនជ័យ គ្រូបង្វឹកក្រុមទាំងពីរបានបង្ហាញចំណាប់អារម្មណ៍មុនការប្រកួតដូច្នេះថា៖

លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន៖”គីរីវង់ មានការរីកចម្រើនច្រើនពីការរៀបចំក្រុមការការពារ ការប្រកួតចុងក្រោយគីរីវង់ក៏ធ្វើបានល្អ ហើយការប្រកួតថ្ងៃស្អែកពួកគេនឹងផ្ដោតអារម្មណ៍៍ខ្លាំងសម្រាប់ការប្រកួតមួយនេះ ហើយពួកយើងក៏អាចថាជាការប្រកួតក៏លំបាក់មួយ”។

លោក សាប៊ូន វិនតា គ្រូបង្វឹកគីរីវង់សុខសែនជ័យ៖”ការប្រកួតមួយនេះភ្នំពេញក្រោនបានត្រៀមរួចជាស្រេច សម្រាប់ស្វាគមន៍ពួកយើង ប៉ុន្តែពួកយើងរីករាយ នឹងត្រៀមហ្វឹកហាត់សម្រាប់ការប្រកួតនេះតែមួយគត់”។

អត្ថបទដែលជាប់ទាក់ទង