គ្រូ Tiffy Army ថា ការឲ្យកីឡាករបរទេសលេងក្នុងពានរង្វាន់សម្ដេច តេជោ អាចជួយពង្រឹងសមត្ថភាពកីឡាករកម្ពុជាបានច្រើន

គ្រូបង្គោលក្លិបបាល់ទាត់ ក្រសួងការពារជាតិ បានបង្ហាញចំណាប់អារម្មណ៍ចំពោះការដាក់កីឡាករបរទេសឲ្យចូលលេងនៅក្នុងពានរង្វាន់សម្ដេច តេជោ។

ភា សុភ័ត្រ្តា៖”នេះជាកំណែទម្រង់ដ៏ល្អបំផុត ដើម្បីឲ្យក្រុមក៏ដូចជាកីឡាកររបស់កម្ពុជាយើង​ទទួលបាន​ឱកាស​​នៃការប្រកួតប្រជែងក្នុងព្រឹត្តការណ៍ធំៗ​​ក្នុងស្រុកបែបនេះដែលមានទាំងកីឡាករ​បរទេស​ចូលរួម នេះ​គឺ​ដើម្បីពង្រឹងកីឡាករយើងឲ្យមាន​សមត្ថភាព​កាន់​តែ​ខ្ពស់ ក្នុងការប្រជែង​លើ​ឆាកអន្តរជាតិ ទាំងការប្រកួតនៅក្រុមជម្រើសជាតិ និងក្លិបអាជីព”។

អត្ថបទដែលជាប់ទាក់ទង