ម៉ាត់ នូរុណ ក្លាយជាកីឡាករក្នុងស្រុកដែលអាចស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុត នៅលីគកំពូលកម្ពុជា
ខ្សែប្រយុទ្ធរបស់ក្លិបបឹងកេតកីឡាករ ម៉ាត់ នូរុណ បានក្លាយជាកីឡាករខ្មែរដែលអាចរកគ្រាប់បាល់បានច្រើនជាងគេបំផុត ចំនួន ៩គ្រាប់បើគិតត្រឹមសប្ដាហ៍ទី១៨ នេះ បន្ទាប់ពីរូបគេស៊ុតបញ្ចូលទី ២គ្រាប់បន្ថែមទៀតទៅលើក្រុមព្រះខ័នរាជស្វាយរៀង។