Oleg ប្រាប់ពីមូលហេតុដែលមិនមានវត្តមាន Shintaro ក្នុងការប្រកួតប៉ះជាមួយ គីរីវង់

នៅក្នុងសន្និសាព័ត៍មាន ពេលចប់ការប្រកួតរវាងក្រុមបាល់ទាត់ ភ្នំពេញក្រោន ប៉ះជាមួយ ក្រុមគីរីវង់ សុខសែនជ័យ បញ្ចប់ដោយលទ្ធផល ៤ទល់នឹង១ ក្នុងនោះគ្រូបង្វឹកភ្នំពេញក្រោនលោក Oleg Starynskyi បានប្រាប់ពីមូលហេតុដែលមិនមានវត្តមានខ្សែប្រយុទ្ធ Shintaro Shimizu ថា៖”Shintaro មានបញ្ហាគ្រួសារដែលត្រូវនាំគ្រួសាររបស់គាត់មកប្រទេសកម្ពុជា តែដោយសារតែកូនរបស់គាត់ឈឺទើបធ្វើឲ្យគាត់ត្រូវស្នាក់នៅប្រទេសម៉ាឡេស៊ីបណ្ដោះអាសន្នសិន”។

អត្ថបទដែលជាប់ទាក់ទង