លោក Oleg លើកឡើងថា ទោះមានប្រកួតច្រើនបណ្ដាក់គ្នាក៏ដោយ តែលោកនៅតែជឿជាក់ខ្ពស់លើកូនក្រុម
គ្រូបង្គោលក្លិបបាល់ទាត់ភ្នំពេញក្រោន លោក Oleg Starynskyi បានលើកឡើងអំពីការប្រកួតញឹកញាប់របស់ខ្លួន នៅក្នុងសន្និសិទសារព័ត៍មានក្រោយការប្រកួតជាមួយគិរីវង់សុខសែនជ័យថា
Oleg Starynskyi ៖”នៅក្នុងវគ្គនេះ យើងក៏ចង់ឈ្នះដែរ យើងមានក្រុមធំ។ យើង បានគិតពីពានសម្ដេច ហ៊ុន សែន, លីគ និង AFC Cup។ ដូច្នេះ វាមិនមែនគ្រាន់តែ ១ប្រកួតទេ។ នេះ មិនមែនជាប្រកួតតែមួយ វាជាម៉ារ៉ាតុន។ យើង ត្រូវតែត្រៀមគ្រប់បែបយ៉ាង ទាំងសមាសភាពគ្រប់គ្នា សម្រាប់ម៉ារ៉ាតុនមួយនេះ។ ដូច្នេះហើយ ខ្ញុំ គិតវាជាឱកាសសម្រាប់កីឡាករក្មេងៗ ហើយក៏មានកីឡាករមានបទពិសោធន៍ច្រើនដែរ ប៉ុន្ដែយើង ត្រូវតែទុកចិត្ត ហើយផ្ដល់ឱកាស សម្រាប់ពួកគេបង្ហាញសមត្ថភាព។ យើង អាចឃើញថាកាលវិភាគប្រកួតបែបនេះ យើងមិនអាចដាក់តែកីឡាករ ដដែរៗទេ។ យើង ត្រូវឲ្យឱកាសទៅកីឡាករក្មេងៗ”។