ជិតដល់ថ្ងៃស៊ីហ្គេម ឧកញ៉ា ស្រី ចាន់ថន បានបោះពាក្យសម្តីបែបនេះ

នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នេះ លោកឧកញ៉ា ស្រី ចាន់ថន បានបង្ហោះលើផេកផ្ទាល់ខ្លួន ដោយបង្ហាញកីឡាករចំនួន​​ ៣នាក់ ក្នុងនោះមានដូចជា៖  សែន ចន្ទរិទ្ធីគុន ឈឿន ល្វៃ និងកីឡាករដែលជាជនជាតិអារ៉ាប់ ។

ពិតណាស់ លោកឧកញ៉ា ស្រីចាន់ថន បានលើកឡើងថា៖ ការរាប់ថយក្រោយនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៣ បានចាប់ផ្តើមហើយ ខ្ញុំពិតជារំភើបរីករាយណាស់ក្នុងការស្វាគមន៍កីឡាករមកពីគ្រប់តំបន់ និងពិតជាមានកិត្តិយសណាស់ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ ខ្ញុំមានសេចក្តីរីករាយណាស់ក្នុងការប្រកាសថា ជើងឯកគុនខ្មែររបស់កម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាគុនខ្មែរនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។

លោក​បានបន្តទៀតថា៖ កីឡាករ ឈឿន ល្វៃ ជាជើងខ្លាំងក្នុងគុនខ្មែរ គាត់បានហ្វឹកហាត់យ៉ាងនឿយហត់ រហូតឈានដល់កម្រិតកំពូលមួយនេះ។ ខ្ញុំពិតជាមានមោទនភាពចំពោះគាត់ណាស់។

ជាមួយគ្នានេះប្រធានក្លិបគុនខ្មែររូបនេះបាននិយាយទៅកាន់អ្នកគាំទ្រគុនខ្មែរថា៖ សូមបងប្អូនផ្ញើរជូននូវការគាំទ្រ និងក្តីស្រលាញ់របស់បងប្អូនទៅកាន់កីឡាករ ឈឿន ល្វៃ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដ៏អស្ចា្យមួយនេះផង។ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាក្លិបជើងឯកគុនខ្មែរពិភពលោក ខ្ញុំសូមចូលរួមអបអរសាទរអត្តពលិករបស់យើងទាំងអស់ ហើយខ្ញុំប្រាកដថា បងប្អូនក៏នឹងអបអរសាទរដូចគ្នាដែរ។ សូមធ្វើឱ្យព្រឹត្តិការណ៍មួយនេះក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជា»៕

អត្ថបទដែលជាប់ទាក់ទង