គ្រូគិរីវង់សុខសែនជ័យ ថាប្រសិនបើ មន្ត្រីនិងកីឡាករលែងមានទំនុកចិត្ត លោកនឹងលាលែងដំណែងភ្លាម

គ្រូបង្គោលក្លិបបាល់ទាត់គិរីវង់សុខសែនជ័យលោក សាប៊ូន វិនតា លើកឡើងថា នឹងលាលែងដំណែងភ្លាម ប្រសិនបើ មន្ត្រីនិងកីឡាករលែងមានទំនុកចិត្តមកលើកលោក បន្ទាប់ពីក្លិបធ្លាក់ដុនដាបខ្លាំង ដែលបច្ចុប្បន្នស្ថិតនៅបាតតារាងនៃលីគកំពូលកម្ពុជា Cambodian Premier League ។

សាប៊ូន វិនតា៖”ជាការពិតណាស់! មុននឹងខ្ញុំជ្រើសរើសយកអាជីពជាគ្រូបង្វឹក គឺបានត្រៀមខ្លួនរួចរាល់ហើយ ព្រោះវាជារឿងសាមញ្ញាក្នុងអាជីពបាល់ទាត់។ សម្រាប់ខ្ញុំទទួលខុសត្រូវទៅលើលទ្ធផល ការរៀបចំក្រុម ក៏ដូចជារប្រៀបលេងរបស់ក្រុម។ ដូច្នេះហើយ ប្រសិនបើថ្នាក់ដឹកនាំក្រុម មន្រ្តី និងកីទ្បាករ លែងមានទំនុកចិត្តលើរូបខ្ញុំដឹកនាំក្រុមបន្តទៀត ខ្ញុំនឹងកក់ទ្បានតាក់ស៊ីទៅផ្ទះវិញ”។ប្រភព៖ SBM

អត្ថបទដែលជាប់ទាក់ទង