តើ ម៉ាត់ នូរុណ អាចជួយបឹងកេតឲ្យឈ្នះភ្នំពេញក្រោនបានទេ? ខណៈរូបគេកំពុងតែធ្វើបានល្អខ្លាំងនៅប៉ុន្មានប្រកួតចុងក្រោយ ថែមទាំងអាចស៊ុតបញ្ចូលទីលើភ្នំពេញក្រោន ៤គ្រាប់ទៀតផងកាលពីជើងទី២

ក្លិបបាល់ទាត់បឹងកេត នឹងត្រូវប៉ះជាមួយ ក្លិបបាល់ទាត់ភ្នំពេញក្រោន សម្រាប់ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League សប្ដាហ៍ទី១៩ នៃជើងទី៣ ក្នុងនោះកាលពីជើងទី២ ក្រុមទាំង២ បានប្រកួតបញ្ចប់ដោយលទ្ធផលស្មើ ៥ទល់នឹង៥ យ៉ាងណា បើងាកទៅមើលខ្សែប្រយុទ្ធ ម៉ាត់ នូរុណ របស់បឹងកេត រូបគេហាក់ធ្វើបានល្អខ្លាំងនៅក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ហើយគេក៏អាចស៊ុតបញ្ចូលទីទៅលើក្រុមបាល់ទាត់ភ្នំពេញរហូតទៅដល់ ៤គ្រាប់ទៀតផង កាលពីជើងទី២ ដូច្នេះអាចទេជើងទី៣ នេះម៉ាត់ នូរុណ អាចជួយបឹងកេត ដណ្ដើមបាន ៣ពិន្ទុពីភ្នំពេញក្រោន នៅថ្ងៃទីអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤។

អត្ថបទដែលជាប់ទាក់ទង