គ្រូភ្នំពេញក្រោន អាចនឹងបន្តមិនប្រើកីឡាករបរទេសក្នុងជំនួបប៉ះ ត្បូងឃ្មុំ ល្ងាចនេះ នៃការប្រកួតពានរង្វាន់សម្ដេច

ក្លិបបាល់ទាត់ភ្នំពេញក្រោននឹងត្រូវប៉ះជាមួយ ក្រុមសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ក្នុងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន សម្រាប់ជើងទី២ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៦:០០ល្ងាចនេះ ក្នុងនោះចំពោះគ្រូបង្គោលភ្នំពេញក្រោន លោក Oleg Starynskyi អាចនឹងនៅតែបន្តមិនប្រើកីឡាករបរទេសរបស់ខ្លួនក្នុងការប្រកួតនេះ យ៉ាងណា លោក Oleg ធ្លាប់បានលើកឡើងកាលពីជើងទី១ ថាការប្រកួតញឹកញ៉ាប់ ក្នុងលីគ និងពាន AFC Cup ដូច្នេះកីឡាករសំខាន់របស់ក្លិប ត្រូវការពេលវេលាសម្រាក ឲ្យមានកម្លាំងគ្រប់គ្រាន់ និងចង់ឲ្យកីឡាករក្មេងមានបទពិសោធន៍ប្រកួតផងដែរ។

អត្ថបទដែលជាប់ទាក់ទង