អ៊ុំ វិចិត្រ បានរំលឹកពេលខ្លួនរបួសដៃធ្ងន់ធ្ងរ ដែលកន្លះឆ្នាំទើបបានទទួលការវះកាត់

អ្នកចាំទី អ៊ុំ វិចិត្រ បានរំលឹករឿងដែលខ្លួនធ្លាប់បានរងរបួសកាលពីពេល​បាន​ចូល​រួម​ជា​មួយ​ក្រុម​យុវជន U21 ​និង​បន្ត​​ហ្វឹក​ហាត់​ជា​មួយ​ក្រុម​ធំជម្រើស​ជាតិ​នៅ​ឆ្នាំ​២០១៤ ហើយរបួសនេះអ្នកចាំទីរបស់ភ្នំពេញក្រោនលើកឡើងថា កន្លះឆ្នាំទើបទទួលបានការវះកាត់។

អ៊ុំ វិចិត្រ៖”អ្វី​ដែល​ពិបាក​បំផុត មុន​ពេល​​វះកាត់ ខ្ញុំ​បាន​សួរ​លោក​គ្រូ​ពេទ្យ​ថា លោក​គ្រូ​តើ​ខ្ញុំ​អាច​បន្ត​អាជីព​​ហ្នឹង​វិញ​បាន​ទៀត​អត់? លោក​គ្រូ​និយាយ​ខ្លី​ថា អត់​ទេ​ប្អូន យក​ល្អឈប់​​លេង​ទៅ ពី​ព្រោះ​របួស​កន្លែង​សំខាន់ ដៃ​ខ្ញុំ​នៅ​ជាប់​រុំប័ង ខ្ញុំ​អង្គុយ​មើល​ការ​ប្រកួត​កម្ពុជា​មួយ​ម៉ាកាវ​នៅ​ស្តាត​ចាស់ជម្រុះ World Cup ឆ្នាំ​២០១៥។ ពេល​នោះ​បង​ប្អូន​ចូល​ទស្សនា​ច្រើន​កុះករ​ពេញ​ស្តាត​ចាស់។ បន្ទាប់​មក​ទៀត ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​នីមួយ​ៗ​មាន​មនុស្ស​ចូល​មើល​ច្រើន​មែន​ទែន។ ពេល​ខ្លះ ខ្ញុំ​ដេក​គិត ហេតុ​អ្វី​ជីវិត​ខ្ញុំយ៉ាងនេះ បាល់ទាត់​កំពុង​ផ្ទុះ បែរ​ជា​ខ្ញុំ​ជួបបញ្ហា​របួស។ យូរហើយ​មិច​មិន​ផ្ទុះ មក​ផ្ទុះ​អី​ចំពេល​ខ្ញុំ​របួស។ ខ្ញុំ​អាច​និយាយ​បាន​ថា ខ្ញុំ​ស៊យ​ក៏​​ថាបាន”។ប្រភព៖កម្ពុជាថ្មី

អត្ថបទដែលជាប់ទាក់ទង