ការប្រកួតពានរង្វាន់ រិទ្ធីចេស្តាខាប់ អាយុក្រោម ២៥ឆ្នាំ សប្តាហ៍ទី២នឹងបន្តការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនៅថ្ងៃសៅរ៍និង ថ្ងៃអាទិត្យនេះហើយ

ការប្រកួតបាល់ទាត់ក្នុងសាលពានរង្វាន់ រិទ្ធីចេស្តាខាប់ អាយុក្រោម២៥ឆ្នាំ ឆ្នាំ២០២៤បានធ្វើការ​ប្រកួតសប្តាហ៍ទី២របស់ខ្លួននៅថ្ងៃសៅរ៍ទី២៧ សប្តាហ៍នេះហើយ ខណៈដែលការប្រកួតមានរហូតដល់ ៣គូដែលចាប់ផ្តើមពីម៉ោង ២:៣០នាទីរសៀលតទៅ។ ក្នុងនោះការប្រកួតគូទី១ក្នុង Group A រវាងក្រុមកំពូលតារាង Youngchester FC លេងទល់និង New Life FC រឯគូទី២រវាងក្រុម DIG FC លេងទល់និង Peanut Academy នឹងគូចុងក្រោយគឺជាការប្រកួតក្នុង Group B រវាងក្រុម Peanut FT លេងទល់និង Down Town Sport Academy នៅវេលាម៉ោង ៦:៣០នាទីល្ងាច។

ក្រឡេកមកមើលការប្រកួតនៅថ្ងៃអាទិត្យវិញក៏មានការប្រកួតដ៏ជក់ចិត្តចំនួន ៣គូដូចគ្នាដោយមានការប្រកួតមកពី Group B និង Group C ។ គូទី១គឺជំនួបរវាង Sena Ankor United ជួបជាមួយ C-Light នៅម៉ោង២:៣០នាទីរសៀល ខណៈដែលគូបន្ទាប់គឺជំនួបរវាងក្រុមចាស់វស្សា Avatar លេងទល់និងក្រុមចំណូលថ្មី Lucky Media FT នៅម៉ោង ៤:៣០នាទី និងគូចុងក្រោយរវាងក្រុម Youngchester Academy ត្រូវប្រឈមមុខជាមួយ GPS Sport នៅវេលាម៉ោង ៦:៣០នាទីល្ងាច។ ការប្រកួតសប្តាហ៍ទី២នេះអាចថាជាការប្រកួតដែលកាត់សេចក្តីសម្រាប់ក្រុមមួយចំនួនថា ជោគវាសនារបស់ពួកគេអាចបន្តទៅវគ្គបន្តឬធ្លាក់ចេញពីការប្រកួតមួយនេះ។ សូមបញ្ជាក់ផងដែរថា ការប្រកួតទាំង ៦គូនេះនឹងលេងនៅតារាងបាល់ទាត់ក្នុងសាល រិទ្ធីចេស្តា អារីណា៕

អត្ថបទដែលជាប់ទាក់ទង