គ្រូវិសាខា លើកឡើងថា Jonata នៅខ្វះខាតការបញ្ចប់ទី

គ្រូបង្គោលក្លិបបាល់ទាត់វិសាខា លោក មាស ចាន់ណា លើកឡើងថា ខ្សែប្រយុទ្ធ Jonata Bastos គឺពិតជានៅខ្វះខាតទៅការលើបញ្ចប់ទី ប៉ុន្តែរូបគេមានជួយក្រុមបានច្រើន។

មាស ចាន់ណា៖”ជាការពិតណាស់! ខ្ញុំឮច្រើនណាស់ទាក់ទងនឹងកីទ្បាករ Jonata ជាពិសេសការបញ្ចប់ទីរបស់រូបគេ យ៉ាងណា ចំពោះរូបគេនៅពេលខ្ញុំកាន់ការងារនៅទីនេះ (វិសាខា) គឺខ្ញុំយល់ឃើញថារូបគេប្រសើរច្រើន បើនិយាយពីឆន្ទុះគឺខ្លាំងមែនទែន Jonata គាត់ជួយក្រុមបានច្រើនរាល់ពេលការប្រកួត ជាពិសេសតំបន់ខាងលើ និងក្រោម អ្វីដែលជាចំណុចខ្វះខាតរបស់រូបគេគឺការបញ្ចប់ទី ដូច្នេះហើយ ពួកយើងនឹងព្យាយាឲ្យរូបគេធ្វើវាប្រសើរទ្បើងៗពីមួយប្រកួតទៅមួយប្រកួត”។ប្រភព៖ SBM

អត្ថបទដែលជាប់ទាក់ទង