កាន់តែកក្រើក! ការប្រកួតពានរង្វាន់ Rithy Jesda Cup U25 បានឈានចូលមកដល់សប្ដាហ៍ទី២ សម្រាប់ពូលB និងពូលC ហើយ

ការប្រកួតបាល់ទាត់ក្នុងសាលនៃពានរង្វាន់ Rithy Jesda Cup U25 ដែលធ្វើឡើងនៅទីលាន ឬទ្ធី ចេស្តា អារីណា ពេលនេះបានឈានដល់សប្ដាហ៍ទី២ ហើយសម្រាប់ការប្រកួតវគ្គជម្រុះពូលB និងពូលC ជាក់ស្ដែងកាលពីម្សិលមិញនេះ មានការប្រកួតនៅក្នុងពូលA និងពូលB ដែលយើងបានរកឃើញ ៣ក្រុមទទួលបានជ័យជម្នះ ក្នុងនោះមានដូចជា៖

ក្រុមបាល់ទាត់ Youngchester FT 6-7 New Life FC ស្ថិតនៅក្នុងពូលA
ក្រុមបាល់ទាត់ DIG FC 17-4 Peanut Academy ស្ថិតនៅក្នុងពូលA
ក្រុមបាល់ទាត់ Peanut FT 7-4 DTS Academy ស្ថិតនៅក្នុងពូលB

យ៉ាងណានៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ល្ងាចនេះ ក៏មានជំនួបសម្រាប់សប្ដាហ៍ទី២ ៣គូទៀតក្នុងនោះរួមមាន៖

ក្រុមបាល់ទាត់ Sena Angkor ប៉ះជាមួយ C-Light FT
ក្រុមបាល់ទាត់ Avatar FC ប៉ះជាមួយ Lucky Media FT
ក្រុមបាល់ទាត់ Youngchester Academy ប៉ះជាមួយ GPS Sport FT

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ Rithy Jesda Cup U25 ធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សម្រាប់វគ្គជម្រុះក្នុងពូលនេះ បើសិនជាបងប្អូនមានចំណាប់អារម្មណ៍ក្នុងការទស្សនាការប្រកួតបាល់ទាត់ក្នុងសាល បងប្អូនអាចមកទស្សនាបាននៅឯទីលានបាល់ទាត់ក្នុងសាល ឬទ្ធី ចេស្តា អារីណា ចាប់ពីវេលាម៉ោង ២:៣០នាទីល្ងាចតទៅ៕

អត្ថបទដែលជាប់ទាក់ទង