សៃ យុគ និយាយថា គាត់ចង់សាកភ្លក់អំបោះឆៅគុនខ្មែរ តើវាមានរសជាតិបែបណា…!
សៃ យុគ បាននិយាយថា៖ ខ្ញុំត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនៅកម្ពុជា ត្បិតអាយុខ្ញុំច្រើនបន្តិច ប៉ុន្តែខ្ញុំព្យាយាមហ្វឹកហាត់រាល់ថ្ងៃ ខ្ញុំមកដើម្បីប្រយុទ្ធ ហើយចង់សាកភ្លក់ អំបោះឆៅគុនខ្មែរ តើវាមានរសជាតិបែបណា? ហើយនេះក៏ជាជំនួបលើកទី២ ដែរ រវាង ធន់ រិទ្ធី ប៉ះ សៃ យុគ នេះ។
សៃ យុគ បានបន្តទៀតថា៖ ខ្លួនមានជំនឿចិត្តឈ្នះ ធន់ រិទ្ធី ៨០ភាគរយ ព្រោះតែរូបគេល្អតែមួយច្រកប៉ុណ្ណោះ ចំណែកខ្លួនល្អគ្រប់ច្រក៕