ឯកឧត្តម ឌី វិជ្ជា បានឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស ដើម្បីជួយសម្រួលការព្យាបាល
ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានជួយដល់ ម៉ើល ចាន់រ៉ា ដែលជាកីឡាកររបស់ក្រុមបាល់ទាត់មន្ទីរ អយក ខេត្តត្បូងឃ្មុំ បន្ទាប់ពីរងរបួសបាក់ថ្គាមអំឡុងពេលប្រកួតនៃការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤។