សរុបការប្រកួតពានរង្វាន់ ឬទ្ធី ចេស្តា ខាប់​ អាយុក្រោម ២៥ឆ្នាំសប្តាហ៍ទី២

ការប្រកួតក្នុងសប្តាហ៍ទី២នៃពានរង្វាន់ ឬទ្ធី ចេស្តា ខាប់អាយុក្រោម២៥ឆ្នាំត្រូវបានបញ្ចប់ ខណៈដែលការប្រកួតចំនួន ៦បានធ្វើឡើង។ ក្នុងនោះការប្រកួតទាំង៦នោះគឺពិតជាជក់ចិត្តខ្លាំងមែនទែនសម្រាប់អ្នកគាំទ្រ ដោយការប្រកួតនៅថ្ងៃទី១ដែលលេងនៅថ្ងៃសៅរ៍មានដូចជា ការប្រកួតទីមួយជំនួបរវាង​ Youngchester FT លេងទល់និង New Life FC ជាមួយនិងការប្រកួតនេះផងគឺជាការប្រកួតដែលល្អមើលជាងគេក្នុងថ្ងៃទី១ ដោយមានការលេងវាយបកគ្នាទៅមកលទ្ធផលចុងក្រោយ New Life FC បានយកឈ្នះ Youngchester ដោយលទ្ធផលយ៉ាងប្រកៀកប្រកិត ៦-៧។ រីឯគូទី២គឺជាការជួបគ្នារវាងក្រុមខ្លាំង DIG FC លេងទល់និងក្រុមបាតតារាង Peanut Academy គ្មានអ្វីចម្លែកនោះទេក្នុងការប្រកួតនេះលទ្ធផលបញ្ចប់ទៅដោយ DIG យកឈ្នះ ១៧-៤ និងការប្រកួតចុងក្រោយរវាង Peanut FT លេងទល់និង DTS Academy ហើយការប្រកួតមួយនេះក៏មិនខុសគ្នាពីគូទី១ដែល​ គូនេះមានការស៊ុតគ្នាទៅមក ប៉ុន្តែចប់ការប្រកួតពេញតង់ Peanut FT បានយកឈ្នះ DTS Academy ៧-៤។

សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យដែលជាថ្ងៃទី ២វិញក៏មានការប្រកួតចំនួន ៣គូដូចគ្នាក្នុងនោះការប្រកួតទី១គឺជាការប្រកួតក្នុង Group B រវាង Sena Ankor United លេងជាមួយ C-Light FT ដោយការប្រកួតនេះបញ្ចប់ដោយក្រុមភ្ញៀវ C-Light បានយកឈ្នះ Sena Ankor ដោយលទ្ធផល ៤-១៤ ។ ចូលមកដល់គូទី២ដែលជាការប្រកួតរវាង Avatar FC លេងទល់និងក្រុម Lucky Media FT ការប្រកួតមួយនេះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈដែលគេគិតថា Avatar នឹងរកបានគ្រាប់បាល់បានច្រើនគ្រាប់ ប៉ុន្តែក្រុម Lucky Media ធ្វើបានយ៉ាងល្អដោយទប់ Avatar ក្នុងលទ្ធផល ៥-២ ។ រីឯគូចុងក្រោយវិញគឺការជួបគ្នារវាង Youngchester Academy លេងទល់និង GPS Sports FT គូនេះគឺបញ្ចប់ក្នុងលទ្ធផលជាមួយនិងគ្រាប់បាល់ ២៣គ្រាប់ដោយ GPS Sports បានយកឈ្នះ Youngchester Academy ៤-១៩៕

អត្ថបទដែលជាប់ទាក់ទង