អង្គរថាយហ្គឺរ អាចនឹងហាលអាវសម្រាប់ពានរង្វាន់សម្ដេច ខណៈជើងទី១ចាញ់ ណាហ្គាវើលដ៍ ដោយលទ្ធផល ១-៥

ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ កំពុងធ្លាក់ដុនដាបខ្លាំងទាំងការប្រកួតក្នុងលីគនិងការប្រកួតពានរង្វាន់សម្ដេច ហ៊ុន សែន សម្រាប់ការប្រកួតក្នុងលីគកំពូលកម្ពុជា ឆ្លងកាត់ការប្រកួត ១៩លើក ចាញ់ ១៣លើក និងស្មើ២ លើក និងឈ្នះ ៤លើក យ៉ាងណាសម្រាប់ពានរង្វាន់ សម្ដេច កាលពីជំនួបជើងទី១ នៅកីឡដ្ឋានហនុមាន អង្គរថាយហ្គឺរ បានចាញ់ ណាហ្គាវើលដ៍ ដោយលទ្ធផល៥-១ ដែលនេះជាមូលហេតុធ្វើឲ្យក្រុមបានភាគរយតិចក្នុងការឡើងទីកាន់វគ្គបន្ត ហើយសម្រាប់ការប្រកួតជើងទី២ ជាមួយណាហ្គាវើលដ៍ ធ្វើឡើងនៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះកាន់តែមានប្រៀប៕

អត្ថបទដែលជាប់ទាក់ទង