កាន់តែអាណិត! រាជសី ក្រោយជីតាបានបញ្ជាក់ការពិតពីជីវិតដ៏កំសតរបស់ក្មួយប្រុស
បើយោងតាមរយៈវីដេអូដែលផ្សាយចេញពីរំដួល TV ដែលបានទៅជួបផ្ទាល់ជាមួយក្មួយប្រុសដ៏កំសត់ រាជសី ដែលរៀននៅសាលា បឋមសិក្សាប្រម៉ាត់ដី ស្ថិតក្នុងភូមិប្រម៉ាត់ដី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើឲ្យមហាជនរំជួលចិត្ត និងអាណិតដល់ក្មួយប្រុសដែលទៅរៀនមិនមានសំម្លៀកបំពាក់ស្អាតបាតដូចសិស្សដទៃ ខណៈក្មួយប្រុសមានជីវភាពខ្វះខាតនិងរស់នៅជាមួយ ជីដូននិងជីតាចាស់។
ក្រោយបានជួបនិងសាកសួរជាមួយជាជីតារបស់ក្មួយប្រុស រាជសី ហើយធ្វើឲ្យមហាជនកាន់តែអាណិតក្មួយប្រុសខ្លាំងថែមទៀត ដោយជីតាបានរៀបរាប់ថា ឪពុកម្ដាយរបស់ក្មួយប្រុស រាជសី បានលែងលះគ្នាដោយទុកឲ្យ រាជសី រស់នៅជាមួយតា និងយាយាដែលរាល់ថ្ងៃពួកគាត់ប្រកបរបរលក់ត្រកួន និងស៊ីឈ្នួនកាប់ដំឡូកឲ្យគេ ដើម្បីបានថវិកាបន្ទិចបន្ទួចគ្រាន់ចិញ្ចឹមក្រពះ និងចៅប្រុស ខណៈ រាជសី ជាក្មេងល្អចេះជួយទុក្ខធូរៈជីតាពេលដែលទំនេរពីរៀនគេតែងដើររាវខ្ចៅ ប៉េះក្រអៅឈូក យកទៅលក់ដើម្បីបានលុយខ្លះគ្រាន់ទុកសម្រាប់ទៅរៀន និងទិញនំញ៉ាំដូចក្មេងៗដទៃទៀត ។
សង្ឃឹមថាបងប្អូនដែលមានទឹកចិត្ត និងអាណិតដល់ក្មួយក៏ដូចជាចង់ឃើញក្មួយប្រុសទៅរៀនសូត្រដោយមានសំម្លៀកបំពាក់ស្អាតបាត និងមានលុយសម្រាប់ទិញនំញ៉ាំដូចក្មេងៗដទៃទៀតសូមបងប្អូនជួយគាត់ម្នាក់បន្តិចបន្ទួចទៅតាមលទ្ធភាពផង ព្រោះមើលតាមជាក់ស្ដែងក្មួយប្រុសគឺជាពិតមានជីវភាពខ្វះខាត និងលំបាកខ្លាំងពិតមែន ។
ប្រភព ៖ រំដួល TV