អ៊ុំ វិចិត្រ បង្ហាញស្រមៃធំមួយក្នុងអាជីពបាល់ទាត់របស់ខ្លួន
អ្នកចាំទីភ្នំពេញក្រោនកីឡាករ អ៊ុំ វិចិត្រ បង្ហាញក្ដីស្រមៃធំបំផុតមួយ គឺបានទទួលបានរសជាតិពានរង្វាន់ជាអ្នកចាំទីឆ្នើមឲ្យមានម្ដងក្នុងអាជីពរបស់ខ្លួន។
អ៊ុំ វិចិត្រ៖”ចំពោះសមិទ្ធផល ខ្ញុំនៅជាមួយក្រសួងការពារជាតិ ខ្ញុំធ្លាប់ឈ្នះពានសម្តេចតេជោបាន២ដង។ បន្ទាប់ពីផ្លាស់មកចូលរួមជាមួយភ្នំពេញក្រោន ខ្ញុំបានឈ្នះជើងឯកលីគកំពូលកម្ពុជា។ ក្រោយមក ខ្ញុំបានត្រឡប់ទៅទ័ពវិញ ហើយត្រឡប់ទៅភ្នំពេញក្រោនម្តងទៀត ខ្ញុំក៏បានឈ្នះជើងឯកខេមបូឌានលីគខាប់ និង ខេមបូឌានស៊ុបភើខាប់ ក្តីស្រមៃមួយដ៏ធំគឺចង់ឈ្នះពានរង្វាន់ជាអ្នកចាំទីឆ្នើម។ រហូតដល់ឥឡូវនេះ ខ្ញុំមិនទាន់ធ្លាប់ឈ្នះពានជាអ្នកចាំទីឆ្នើមទេ។ នៅតែមានក្តីស្រមៃចង់ឈ្នះ ពីព្រោះយើងលេងអាជីពនេះ យើងត្រូវតែស្គាល់រសជាតិនេះឲ្យបានម្តង”។