ក្តៅកគុក! ការប៉ះទង្គិចដ៏ហិង្សារវាងអ្នកគាំទ្រភ្នំពេញក្រោន និងស្វាយរៀងកាលពីយប់់មិញនេះ

ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ បានបញ្ចប់សប្តាហ៍ទី២០ ហើយ នៅយប់ថ្ងៃអាទិត្យទី៤ ខែកុម្ភ: ឆ្នាំ២០២៤។​ ស្របពេលព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង ក្រោយឈ្នះភ្នំពេញក្រោន ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋានខេត្តស្វាយរៀង។ រឿងដែរមិនគួរអោយកើតឡើងនោះក្រុមអ្នកគាំទ្រក្លឹបទាំងពីរបានវាយតប់គ្នាទៅវីញទៅមករហូតដល់មានរបួសស្នាមរៀងខ្លួន ដោយមានការចាក់នឹងកាំបិតត្រូវដៃថែមទៀតផង។

ជាការពិតណាស់ក្រុមអ្នកគាំទ្ររបស់ក្លិបទាំងពីរបានវាយតប់ទៅវិញទៅមកនៅក្រៅទីលានប៉ុន្តែត្រូវក្រុមសមត្ថកិច្ចក៏បានចូលទៅឃាត់ទាន់។ យើងបានឃើញហើយថាការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងក្រុមអ្នកគាំទ្ររបស់ក្លិបទាំងពីរ បានធ្វើឱ្យអ្នកគាំទ្ររបស់ក្លិបភ្នំពេញក្រោនម្នាក់មានរបួសស្នាមនៅដៃថែមទៀតផង។

គួរបញ្ជាក់ផងដែរថាក្រុមព្រះខ័នរាជស្វាយរៀងកំពុងឈរនៅកំពូលតារាងនៃលីគកំពូលកម្ពុជា CPL សប្តាហ៍ទី ២០ ដោយមាន​ ៥០ពិន្ទុក្នុងដៃចំណែកឯក្រុមភ្នំពេញក្រោនមាន ៤៥ពិន្ទុ។ ការប៉ះទង្គិចដ៏ហិង្សារនេះគឺជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្របាល់ទាត់លីគកម្ពុជាដែលមានករណីអ្នកគាំទ្របង្កហិង្សាបែបនេះ។

 

 

អត្ថបទដែលជាប់ទាក់ទង