ករណីឆេះក្បាលរថភ្លើងដោយមិនដឹងមូលហេតុ និងបណ្តាលខូចខាតក្បាលរថភ្លើងទាំងស្រុង តែមិនមានគ្រោះថ្នាក់អ្នកបើកនោះទេ
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ មានរថភ្លើង១ខ្សែដឹកប្រេងឥន្ធនៈ ពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ មកដល់ចំនុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាសព្រំប្រទល់ ស្រុកអង្គរជ័យ ក្បាលរថភ្លើងបានឆេះមិនដឹងមូលហេតុ បណ្តាលខូចខាតក្បាលរថភ្លើងទាំងស្រុង ។
ក្រោយកើតហេតុ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស កម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាល សំរោងលើ នឹងកម្លាំងអធិការដ្ឋាននគរបាលស្រកអង្គរជ័យចុះជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័ ២គ្រឿងប្រើទឹអស់៤ឡាន។
គួរបញ្ជាក់ផងដែរថាសម្រាប់គរណីនេះ មិនបណ្តោលឲ្យគ្រោះថ្នាក់អ្នកបើកបរឡើយ ។
ប្រភព ៖ Sorm Pheaktra News