យុវជន​យុវតីនាំគ្នាបញ្ចេញថ្វីដៃធ្វើម្ហូបខ្មែរ ជុំគ្នាយ៉ាងសប្បាយជាមួយ Chef Nak

នៅ​​​ថ្មីៗ​នេះមានយុវជន​យុវតីមួយក្រុមបាននាំគ្នាទៅរៀនធ្វើម្ហូបខ្មែរ ដែលមាន Chef Nak ជាអ្នកណែនាំបង្តាត់បង្ហាញពីរបៀបធ្វើម្ហូបតាមរយៈសៀវភៅម្ហូបដែលមានឈ្មោះថា ​ «សោយ»​ដែល Chef Nak​ គឺជាអ្នករៀបរៀងសៀវភៅនោះឡើង ។

បើយោងតាមរយៈគណនី Facebook របស់ Chef Nak បានបង្ហោះពីសកម្មភាពរបស់យុវជន​យុវតីកំពុងតែរៀនធ្វើម្ហូបជុំគ្នាដោយយកចិត្តទុកដាក់អមមកជាទឹកមុខសើចសប្បាយក្នុងការហាត់រៀនស្វែងយលពីវិធី
ចម្អឹនម្ហូបខ្មែរ និងភ្ជាប់មកជាមួយសំណេរថា «យុវជន​យើង​បាន​បង្ហាញរួច​ហើយ នៅឡើយ​តែលោកតាលោកយាយអ៊ំ ពូ មីង បងប្អូន ​របស់​យើង​ទេដែលមិនទាន់បញ្ចេញថ្វីដៃ ។ កុំភ្លេចណានៅសល់តែមួយសប្តាហ៍ទៀតទេយើងនឹងចាប់ផ្ដើមទទួលពាក្យសម្រាប់កម្មវីធីប្រកួតធ្វើម្ហូបខ្មែររបស់យើងហើយ »។

គួរបញ្ជាក់ផងដែរថា សម្រាប់សៀវភៅម្ហូបដែលមានឈ្មោះថា ​ «សោយ»​ដែល Chef Nak​ គឺជាអ្នករៀបរៀងឡើងនោះគឺទទួលបានពានរង្វាន់ Gourmand Award ជាពានរង្វាន់អូស្ការ ក្នុងវិស័យពានរង្វាន់ម្ហូបអាហារពិភពលោកហើយចំពោះការប្រកួតធ្វើម្ហូបខ្មែរ ដើម្បីលើកកម្ពស់ម្ហូបប្រពៃណីក៏ដូចជាផ្ដល់ឱកាសឲ្យបងប្អូនអ្នកធ្វើម្ហូបតាមផ្ទះតាមស្រុក តាមស្រែបានបញ្ចេញស្នាដៃ ព្រមទាំងជម្រុញការពិភាក្សា បំផុសគំនិតច្នៃប្រឌិត ស្វែងយល់និងបង្ហាញសក្តានុពលស្រុកភូមិយើង ដោយក្នុងនោះកម្មវិធីនឹងមានការជ្រើសរើសជ័យលាភីចំនួន ៣ នាក់ ដែលលេខ១ ទទួលបានទឹកប្រាក់ ៤០០០ ០០០ រៀល លេខ២ ទទួលបានទឹកប្រាក់ ២០០០ ០០០ រៀលនិងលេខ៣ ទទួលបានទឹកចំនួន ១០០០ ០០០ រៀល ព្រមទាំងមានឱកាសក្លាយជាទូតសុឆន្ទៈរបស់គ្រឿងហ្លួងរយៈពេលមួយឆ្នាំ ហើយក៏ទទួលបានសៀវភៅធ្វើម្ហូប និងរង្វាន់លើកទឹកចិត្តផ្សេងៗទៀត ៕

អត្ថបទដែលជាប់ទាក់ទង