អាជីវកអ្នកដាំដើមរាសីស្រក់ទឹកក្នែក ខណៈនៅឆ្នាំនេះគ្រូហុងស៊ុយថាមិនឲ្យដាក់ ឥឡូវសល់ពេញចំការ

បើយោងតាមរយៈគណនី Facebook មួយដែលមានឈ្មោះថា កូនអ្នក កៀនស្វាយ បានបង្ហោះវីដេអូរៀបរាប់ពីចំការដើមរាសីរបស់ខ្លួនដែលមើលថែបានយ៉ាងល្អ ដើម្បីទុកប្រមូលផលក្នុងអំឡុងពេលបុណ្យចូលចិន
គ្រាន់នឹងបានថវិកាបន្កិចបន្ទួចសម្រាប់សោះស្រាយជីវភាព។

ខណៈនៅឆ្នាំនេះម្ចាស់ចំការដើមរាសីស្ទើស្រែកយំ ព្រោះលក់មិនចេញដោយសារតែមានគ្រូហុងស៊ុយបានប្រាប់ថា ក្នុងពិធីសែនក្នុងឆ្នាំនេះគឺមិនដាក់ដើមរាសីនោះទេ ទើបធ្វើឲ្យគ្មានទិញនិងត្រូវសល់ពេញចំការ ធ្វើឲ្យអ្នកដាំដើមរាសីគ្រប់គ្នាមានការខកចិត្តជាខ្លាំងព្រោះត្រូវចំណាយពេលវេលាមើលថែ និងជួលគេធ្វើស្មៅថែមទៀត តែឥឡូវបែរជាលក់មិនចេញ និងមិនទទួលបានចំណូលថែទៀត ។

ក្រោយបានឃើញការបង្ហោះវីដេអូដែលម្ចាស់ចំការដើមរាសីស្ទើស្រែកយំ ព្រោះតែលក់មិនចេញនោះ ក៏មានមហាជនអ្នកលេងនៅបណ្ដាញសង្គមបានលើកឡើងថា ដើមរាសីទាំងលក់នៅពេលបុណ្យចូលឆ្នាំខ្មែរវិញទៅ ព្រោះនៅចនន្លោះតែ២ខែទៀតទេគឺដល់ថ្ងៃចូលឆ្នាំខ្មែរហើយ ៕

ប្រភព ៖ កូនអ្នក កៀនស្វាយ

ទស្សនាវីដេអូ

អត្ថបទដែលជាប់ទាក់ទង