ករណីរថយន្ដស៊េរីទំនើប​មួយគ្រឿង​ម៉ាក​ Lamborghini ពណ៌​ខ្មៅ​បុកគ្នាជាមួយម៉ូតូ​

នៅថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២៤ មានបុរសម្នាក់​បើកបរ​រថយន្ដស៊េរីទំនើប​មួយគ្រឿង​ម៉ាក​ Lamborghini ពណ៌​ខ្មៅ​ ក្នុងទិសដៅពីជើងមកត្បូង​ ខណៈពេលជិះមកដល់ចំណុចច្រកចូលក្នុងបុរីអង្គរ​ ស្រាប់តែមានម៉ូតូ​
មួយគ្រឿង​ ម៉ាកហុងដាឌ្រីមសង់​ សេ១២៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1AX-3113 ដោយបើកបរក្នុងទិសដៅពីត្បូងទៅជើង​ រួចបានបត់ឆ្វេងចូលក្នុងបុរីអង្គរ​ ស្រាប់តែ​ ត្រូវបានរថយន្តស៊េរីទំនើបខាង
លើបុក​បណ្តាលឲ្យម្ចាស់ម៉ូតូរងគ្រោះ​ ត្រូវដឹកយកទៅមន្ទីរពេទ្យ។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ បានកើតឡើងនៅវេលម៉ោង​ ១២និង៤០នាទីថ្ងៃត្រង់​ថ្ងៃទី០៩​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ ដែលស្ថិត​តាម​បណ្ដោយ​ផ្លូវ​បុរីអង្គរ​ សង្កាត់​ទួលសង្កែទី២​ ខណ្ឌ​ឬស្សីកែវ​រាជធានី​ភ្នំពេញ​។ ក្រោយ​ពេល​កើត​ហេតុ​ កម្លាំងសមត្ថកិច្ច​ជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ដេីម្បីឲ្យភាគីខាងម្ចាស់រថយន្ត​ស៊េរីទំនើប​ និងភាគីខាងម្ចាស់ម៉ូតូ​ ធ្វើការដោះស្រាយគ្នា៕

ប្រភព៖ ​ KBN Cambodia

អត្ថបទដែលជាប់ទាក់ទង