ឃើញលំបាកមិនមើលរំលង! អ្នកនាង ស្រួង ភាវី ​នឹង​យក​ថវិកា​ព្រម​ទាំង​គ្រឿង​ឧបភោគ​បរិភោគ​ទៅ​ជូនប្ដី ប្រពន្ធ ដែលកំពុងខ្វះខាត់ខ្លាំង

ក្រោយបានឃើញប្ដីប្រពន្ធចាស់មួយគូដែលកំពុងជួបការលំបាកដោយមានជីវិភាពខ្វះខាតខ្លាំង និងបានសុំជំនួយពីមហាជននោះ ស្រាប់តែអ្នកនាង ស្រួង ភាវី ​ជាកីឡាការិនីស៊្នូកឃ័រប៊ីយ៉ាការ៉ុមដែលតំណាងឱ្យកម្ពុជា រស់នៅប្រទេសកូរ៉េ មិនមើលរំលងនោះទេបានចេញមុខមកជួយភ្លាមៗ ។

ក្នុងនោះអ្នកនាង ស្រួង ភាវី ​ក៏បានបង្ហោះរូបភាពអមជាសំណេរដោយរៀបរាប់ថា « ឃើញហើយកុំដាច់អូសរំលងណាបងប្អូន គ្រួសារគាត់លើដៃសំពះលាយលំទឹកភ្នែក សុំឱ្យជួយពួកកាត់ផង ប្រពន្ធនិយាយត្រដិត ប្តីបាក់ជើងធ្វើការធ្ងន់មិនកើត រាល់ថ្ងៃដើររែកទឹក​ឱ្យគេ បាន ៥០០០រៀលមកទិញអង្ក និងទឹកត្រីហូបផ្ទះបាក់បែកធ្លុះធ្លាយអស់ សុំស្លឹកត្នោតគេមិនឱ្យមានតែទ្រាំរស់ទ្រាំដេកក្រោមដំបូលធ្លុះធ្លាយបែបនេះទៅជីវិតគេជីវិតយើងគ្មាននរណាចង់ក្រឡើយ ហេតុ​នេះ​ខ្ញុំ​នឹង​ឱ្យ​បងៗ​យក​ថវិកា​ព្រម​ទាំង​គ្រឿង​ឧបភោគ​បរិភោគ​ទៅ​ជូន​ពួក​គាត់​ ដូច្នេះ​បើ​បង​ប្អូន​មាន​ទឹកចិត្ត​ប្រកបដោយ​មេត្តា​ករុណា​ អាច​ចូលរួម​ជា​មួយ​ខ្ញុំ​បាន »។

ជាមួយគ្នានេះដែរ ក៏បានបងប្អូនដែលមានចិត្តមេត្តា​ករុណា​ បានចូលរួមជាថវិកាបន្កិចបន្ទួចតាមរយៈអ្នកនាងស្រួង ភាវី ក្នុងការជួយដល់ប្ដី ប្រពន្ធ ដែលពួកគាត់កំពុងតែមានការលំបាកនេះជាច្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង