យ៉ាងមិចចេះ! អ្នកគាំទ្របានរិះគន់អាជ្ញាកណ្ដាលដែលមិនផ្ដល់កាតក្រហមដល់កីឡាករម្នាក់នេះ

ក្នុងការប្រកួតយប់មិញនេះ ជំនួបរវាងក្រុម Manchester United ប៉ះ Brighton អ្នកគាំទ្រជាច្រើនបាននាំគ្នារិះគន់ជាខ្លាំងលើអាជ្ញាកណ្ដាលកាត់សេចក្ដីក្រោយមិនពិន័យកាតក្រហមដល់កីឡាករម្នាក់នេះរបស់បិសាចក្រហម។

ដោយក្នុងនាទីទី ៦៩កីឡាករ Antony បានញាក់មិនដាច់ ដែលកីឡាករ Brighton ដណ្ដើមយកបាល់បាន ពេលនោះធ្វើឲ្យខ្សែប្រយុទ្ធប្រេស៊ីលខឹងមួម៉ៅជាខ្លាំង បានទៅទាត់ជើងខ្សែបម្រើ Alexis Mac Allister ដោយចេតនា ហើយអ្វីដែលធ្វើឲ្យអ្នកគាំទ្រ Brighton មិនសប្បាយចិត្តនោះគឺ អាជ្ញាកណ្ដាលឲ្យត្រឹមកាតលឿនទៅឲ្យ Antony ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការប្រកួតយប់មិញនេះក្រុមបិសាចក្រហម ចាញ់ក្រោយថ្វីជើងក្រុម Brighton ក្នុងលទ្ធផល១-០។

អត្ថបទដែលជាប់ទាក់ទង