កាន់តែខិតចិត្តចប់ហើយ! ព្រះខ័នរាជស្វាយរៀងនៅតែជាក្រុមខ្លាំងក្រោយយកឈ្នះអង្គរថាយហ្គ

ពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League 2023-24) បានឈានដល់សប្ដាហ៍ទី២៣ ជុំទី៣ដោយ​បញ្ចប់​ការ​ប្រកួត​នៅ​ថ្ងៃអាទិត្រ ទី៣ ខែមីនា ឆ្នាំ២០២៤នេះ ដោយមាន៣គូក្នុងនោះគឺក្លឹបបាល់ទាត់ភ្នំពេញក្រោន យក​ឈ្នះវិសាខា, ISI ដង្កោសែនជ័យ យក​ឈ្នះ ណាហ្គាវើលដ៍ និងបឹងកេត យក​ឈ្នះគិរីវង់​សុខសែនជ័យ។

ជាការពិតណាស់ក្រុមបាល់ទាត់ព្រះ​ខ័ន​រាជ​ស្វាយរៀង​នៅ​តែ​បន្ត​ឈរ​លើ​កំពូល​តារាង​ដ៏​រឹង​មាំ​ជា​មួយ​​៥៩​ពិន្ទុក្នុងដៃ បន្ទាប់​ពី​ឈ្នះ​១៩​ដង ស្មើ​២ និង​ចាញ់​២ ដោយ​មាន​ភាគ​រយ​កាន់​តែ​ច្រើន​ក្នុង​ការ​គ្រង​ជើង​ឯក​រដូវ​កាល​នេះ ខណៈភ្នំពេញ​ក្រោន​មាន​៥២​ពិន្ទុ តាម​រយៈ​ឈ្នះ​១៦​ដង ស្មើ​៤ និង​ចាញ់​៣។

ចំពោះ​វិសាខា​មាន​៣៨​ពិន្ទុ កំពុង​ឈរ​លេខ​៣ បន្ទាប់​ពី​ឈ្នះ​១២ ស្មើ​២ និង​ចាញ់​៩ ដោយ​តាម​ពី ក្រោយភ្នំពេញ​ក្រោន​៤​ពិន្ទុ។ ពួក​គេ​មាន​ភាគ​ខ្ពស់​ក្នុង​ការ​ឡើង​ទៅជុំ​ទី​៤ ប៉ុន្តែ​ការ​ប្រជែង​ជើង​ឯកកាន់​តែ​មាន​ភាគ​រយ​តិច​ដូច ដង្កោសែន​ជ័យ និង​បឹងកេត​ដែរ។

អត្ថបទដែលជាប់ទាក់ទង