លោក Ten Hag ថា ត្រៀមថវិកាធំសម្រាប់ទីផ្សារដោះដូរកីឡាកររដូវកាលក្រោយ
អ្នកចាត់ការទូទៅក្រុមបិសាក្រហមលោក Erik Ten Hag ត្រូវបានគេរាយការណ៍ថា មានកញ្ចប់ហិរញ្ញវត្ថុច្រើនសម្រាប់ទីផ្សារដោះដូរកីឡាករនាពេលខាងមុខ ដើម្បីស្ដារក្រុមឲ្យទទួលបានពានរង្វាន់ធំៗទាំងលីគទាំងនៅក្របខណ្ឌអ៊ឺរ៉ុប។ នេះបើយោងតាមអ្នកការសែតអ៊ីតាលីលោក Fabrizio Romano បានឲ្យដឹងថា គ្រូបង្វឹកក្រុម Man United លើកឡើងពីថវិកាទិញដូរកីឡាករនៅរដូវកាលក្រោយថា…
Erik Ten Hag៖ Manchester United ជាក្លិបធំនៅលើពិភពលោក ថវិកាដឹងតែមានច្រើនសម្រាប់ប្រកួតប្រជែងពានធំៗនៅអ៊ីរ៉ុប ដែលគ្រប់គ្នាដឹងហើយថា យើងមានបញ្ចប់ថវិកា សម្រាប់ចុះហត្ថលេខាលើកកីឡាករកំពូល។ យើងត្រូវពង្វឹងក្រុមឡើងវិញ ពេលរដូវកាលដោះដូរកីឡាករខាងមុខនេះ។
គួរបញ្ជាក់ថា លោក Erik Ten Hag មកដឹកនាំ Manchester United បន្ទាប់ពីលោក Ralf Rangnick នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។