សៀង ចន្ធា លាន់មាត់ពីទិដ្ឋភាពអ្នកគាំទ្រមកយកសំបុត្រ

ប្រធានក្រុម សៀង ចន្ធា ក្រោយបានឃើញទិដ្ឋភាពអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ មកទទួលសំបុត្រទស្សនាការប្រកួតបាល់ទាត់ផ្នែកបុរសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ ដោយលើកឡើងថា…

អរគុណអ្នកគាំទ្រទាំងអស់គ្នា សម្រាប់ការលះបង់ពេលវេលោដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នា ដើម្បីមកទទួលសំបុត្រ ហើយថ្ងៃស្អែកពួកយើងនឹងខិតខំប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងដើម្បីតបស្នងដល់អ្នកទាំងអស់គ្នាវិញ។

គួរបញ្ជាក់ថា លើវិញ្ញាសារបាល់ទាត់ផ្នែកបុរស ជម្រើសជាតិកម្ពុជាអាយុក្រោយ ២២ឆ្នាំនិងត្រូវប៉ះជាមួយជម្រើសជាតិមីយ៉ាន់ម៉ានៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃស្អែក ធ្វើឡើងនៅថ្ងៃ០៧ ខែឧសភា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង