ហេតុអ្វីបានជាលោក ច័ន្ទ ដារ៉ាយុទ្ធ ល្បីខ្លាំងនិងមានអ្នកស្គាល់ច្រើននារដូវបុណ្យភ្ជុំបិណ្ឌ ?

លោក ច័ន្ទ ដារ៉ាយុទ្ធ ត្រូវបានគេស្គាល់ថាលោកគឺជាអ្នកជំនួញអនឡាញល្បីឈ្មោះមួយរូបដែលកាក់កបខ្លាំងលើមុខរបបរកស៊ី និងនៅលើបណ្ដាញសង្គមផ្សេងៗ ហើយជារឿយៗលោកក៏តែងតែធ្វើសកម្មភាពល្អៗនៅក្នុងសង្គម ដូចជូនថវិកាបន្តិចបន្តួចទៅដល់បងប្អូនអ្នកដែលមានជីវភាពលំបាក និងកំពុងតែខ្វះខាតផងដែរ ។

ខណៈនៅថ្មីៗនេះលោក ច័ន្ទ ដារ៉ាយុទ្ធ ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ក្រោយលោកបានបង្ហោះវីដេអូនៅលើបណ្ដាញសង្គម Tiktok ដែលរៀបចំតុបតែងខ្លួនយ៉ាងសមរម្យមានទាំងចានស្រាក និងផ្កាឈូក ទៅវត្តនារដូវបុណ្យភ្ជុំបិណ្ឌដោយភ្ជាប់មកជាមួយបទចម្រៀងមួយបទដែលមានវចំណងជើងថា «ឃើញហើយស្អាតណាស់» ច្រៀងដោយអ្នកស្រី ហ៊ឹម ស៊ីវន ដែលនេះគឺជាបទសំណព្វចិត្តរបស់លោកហើយ ព្រោះថាស្ទើរតែគ្រប់វីដេអូដែលលោកលេងនៅលើបណ្ដាញសង្គមភាគច្រើនគឺដាក់បទចម្រៀងមួយនេះ ។

ចំពោះមូលហេតុដែល លោក ច័ន្ទ ដារ៉ាយុទ្ធ ល្បីខ្លាំងនិងមានអ្នកស្គាល់ច្រើននារដូវបុណ្យភ្ជុំបិណ្ឌ ព្រោះថាកាលពីឆ្នាំមុនៗលោកក៏បានរៀបចំខ្លួនទៅវត្តនារដូវបុណ្យភ្ជុំបិណ្ឌដូចគ្នា ហើយចំណុចពិសេសធ្វើឱ្យមហាជនចាប់អារម្មណ៍និងស្គាល់លោកនោះ គឺតាមរយៈដំណើរនៃការដើររបស់លោកជាមួយបទចម្រៀង «ឃើញហើយស្អាតណាស់» ស្ទើរតែគ្រប់វីដេអូ ។ ភាពលេចធ្លោមួយនេះហើយដែលធ្វើឱ្យលោកមានអ្នកស្គាល់ច្រើន និងមានការលើកឡើងជាបន្តៗគ្នាថា « ឱ្យដែលដល់រដូវបុណ្យភ្ជុំបិណ្ឌលោកដឹងតែស៊ីដាច់គេហើយ,The CEO of Pchum ben ,BA ភ្ជុំបិណ្ឌ និងមានអ្នកលើកឡើងជាសំណួរថាហេតុអ្វីបានជាលោកចេញមកតែខែភ្ជុំអ៊ីចឹង ព្រមទាំងមានអ្នកសុំឱ្យប្តូរបទចម្រៀងមួយនេះចេញថែមទៀតផង ៕

 

អត្ថបទដែលជាប់ទាក់ទង