កម្ពុជា គឺជាប្រទេសទី៨ហើយ ដែលរកបានមេដាយមាសលើស១០០គ្រឿងក្នុងស៊ីហ្គេម
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមបង្កើតឡើងដំបូងតាំងពីឆ្នាំ១៩៥៩ មកម៉្លេះ ដោយធ្វើឡើងរយៈពេល២ឆ្នាំម្តង ខណៈដែលកម្ពុជា បានក្លាយជាប្រទេសទី៨ហើយ ដែលរកបានមេដាយមាសច្រើនជាង១០០គ្រឿង គិតត្រឹមថ្ងៃទី៥នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ ។
ខាងក្រោមជាតារាងចំណាត់ថ្នាក់បណ្ដោះអាសន្នគិតត្រឹមស៊ីហ្គេមលើកទី៣១ កន្លងទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម ខណៈម្ចាស់មេដាយក្នុងឆ្នាំ២០២៣ នេះមិនទាន់បញ្ចប់នោះទេ។
ដូច្នេះសម្រាប់កម្ពុជា មេដាយមាសកើនជាង១០០គ្រឿងហើយខណៈបានចូលរួមត្រឹម២១លើកប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០២១ រកបាន៧៨គ្រឿងមកហើយ ដោយក្នុងនោះ៖
-ស៊ីហ្គេមឆ្នាំ១៩៦១ នៅមីយ៉ាន់ម៉ា បានមេដាយមាស១គ្រឿង
-ស៊ីហ្គេមឆ្នាំ១៩៦៥ នៅម៉ាឡេស៊ី បានមេដាយមាស១៥គ្រឿង
-ស៊ីហ្គេមឆ្នាំ១៩៧១ នៅម៉ាឡេស៊ី បានមេដាយមាស១៧គ្រឿង
-ស៊ីហ្គេមឆ្នាំ១៩៧៣ នៅសិង្ហបុរី បានមេដាយមាស៩គ្រឿង
-ស៊ីហ្គេមឆ្នាំ២០០១ នៅម៉ាឡេស៊ី បានមេដាយមាស០១គ្រឿង
-ស៊ីហ្គេមឆ្នាំ២០០៣ នៅវៀតណាម បានមេដាយមាស០១គ្រឿង
-ស៊ីហ្គេមឆ្នាំ២០០៧ នៅថៃ បានមេដាយមាស០២គ្រឿង
-ស៊ីហ្គេមឆ្នាំ២០០៩ នៅឡាវ បានមេដាយមាស០៣គ្រឿង
-ស៊ីហ្គេមឆ្នាំ២០១១ នៅឥណ្ឌូណេស៊ី បានមេដាយមាស០៤គ្រឿង
-ស៊ីហ្គេមឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា បានមេដាយមាស០៨គ្រឿង
-ស៊ីហ្គេមឆ្នាំ២០១៥ នៅសិង្ហបុរី បានមេដាយមាស០១គ្រឿង
-ស៊ីហ្គេមឆ្នាំ២០១៧ នៅម៉ាឡេស៊ី បានមេដាយមាស០៣គ្រឿង
-ស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វីលីពីន បានមេដាយមាស០៤គ្រឿង
-ស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាម បានមេដាយមាស០៩គ្រឿង
-ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា បានមេដាយមាស៣៩គ្រឿង (បណ្ដោះអាសន្នត្រឹមថ្ងៃទី៩ ឧសភា)