បាល់ទាត់នារីរកឃើញក្រុមដែលទទួលមេដាយមាសហើយ

វិញ្ញាសាបាល់ទាត់ផ្នែកនារីត្រូវបានបញ្ចប់ហើយដោយជម្រើសជាតិនារីវៀតណាម ជាក្រុមដែលទទួលមេដាយមាសក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២។

ការប្រកួតកាលពីម្សិលមិញនេះក្រុមជម្រើសជាតិនារីវៀតណាម បានយកឈ្នះទៅលើក្រុមជម្រើសជាតិមីយ៉ានម៉ាក្នុងលទ្ធផល 2-0 ក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២។ ទន្ទឹមនិងនោះ ក្រុមបាល់ទាត់នារីថៃក៍បានទទួលចំណាត់លេខ៣ ក្រោយយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះកម្ពុជាក្នុងលទ្ធផល ៦-០។

គួរបញ្ចាក់ផងដែរថាជម្រើសជាតិនារីវៀតណាម ជាក្រុមដែលទទួលបានមេដាយមាស​ ២លើកជាប់ៗ គ្នាក្នុងព្រឹតិ្តការណ៍សុីហ្គេម។

អត្ថបទដែលជាប់ទាក់ទង