ធ្ងន់ធ្ងរណាស់! Modric បញ្ជាក់ពីរបួសរបស់ Camavinga

កីឡាករ Luka Modric ដែលជាតារាឆ្នើមរបស់ក្រុម Real Madrid បានផ្តល់ព័ត៌មានអំពីមិត្តរួមក្រុមគឺខ្សែបម្រើ Eduardo Camavinga បន្ទាប់ពីរងរបួសក្នុងការប្រកួតជាមួយក្រុម Getafe កាលពីថ្ងៃសៅរ៍ ដោយឈ្នះក្នុងលទ្ធផល ១-០។

ជាការពិតណាស់ ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​ត្រូវ​បាន​ប្តូរ​ចេញ​ភ្លាមៗ​បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​​ពី​ខ្សែ​ការពារ Juan Iglesias នៅ​នាទី​ទី ៨៣។ រូបគេត្រូវបានគេឃើញថា បានដាក់ដុំទឹកកកលើជង្គង់ បន្ទាប់ពីនោះ បានបង្កឱ្យមានការព្រួយបារម្ភអំពីលទ្ធភាពសម្រាប់ការប្រកួត UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរទល់នឹង Manchester City នៅទឹកដី Etihad នៅថ្ងៃពុធនេះ។

ទោះបីជាយ៉ាងណាក៏ដោយខ្សែបម្រើវ័យ ៣៧ឆ្នាំបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា Camavinga នឹងប្រកួតជាមួយក្រុមមេឃខៀវ។

Modric៖ Camavinga មិនអីនោះទេ ហើយគេបង្ហាញខ្លួនលើទីលាន នេះជារឿងសំខាន់បំផុត។ រូបគេបានបង្ហាញទម្រង់លេងបានយ៉ាងល្អនៅតំបន់ការពារឆ្នេង តែគេចូលចិត្តលេងនៅទីនោះទេ ប៉ុន្តែកំពុងតែព្យាយាមធ្វើឲ្យបានល្អ ហើយខ្ញុំសង្ឃឹមថា កន្លែងដែល Camavinga លេងនិងធ្វើបានល្អនៅថ្ងៃស្អែក។

គួរបញ្ជាក់ថា កីឡាករ Eduardo Camavinga បានចូលរួមជាមួយក្លិប Real Madrid នៅក្នុងឆ្នាំ ២០២១ បានបង្ហាញខ្លួនចំនួន ៥៩ប្រកួត៕

អត្ថបទដែលជាប់ទាក់ទង