ចង់ទៅរឺចង់នៅ! ពេលលោក Ten Hag បញ្ចប់ការរំពឹងទុក ជុំវិញអនាគតរបស់ Rashford
អ្នកចាត់ការទូទៅលោក Erik ten Hag លើឡើងអំពីកុងត្រារបស់ខ្សែប្រយុទ្ធ Marcus Rashford ថាមិនសំខាន់ឡើង សម្រាប់រូបគេឡើយនៅពេលនេះ អ្វីដែលសំខាន់គឺត្រូវផ្ដោតលើការប្រកួតពេលបច្ចុប្បន្នល្អជាង។
លោក Ten Hag និយាយថា៖ ខ្ញុំដឹងថាវាត្រូវការពេលវេលា ចំពោះការចរចាកិច្ចសន្យាថ្មីជាមួយ Rashford ប៉ុន្តែខ្ញុំមិននិយាយអំពីដំណើរការនេះទេ នេះមិនមែនជារឿងសំខាន់ទេសម្រាប់ខ្ញុំ និងគេឡើយនៅពេលនេះ។ សម្រាប់ Rashford គឺការរកគ្រាប់បាល់ឲ្យបានច្រើនក្នុងរដូវកាលនេះ ហើយឥឡូវគេកំពុងបង្ហាញទម្រង់លេងដ៏អស្ចារ្យ ហើយក្រុមក៏បង្ហាញការលេងរដ៏អស្ចារ្យផងដែរ។
គ្រូបង្វឹកក្រុមបិសាចក្រហមបន្ថែមថា៖ ពួកយើងត្រូវបានចូលទៅក្នុងក្របខ័ណ្ឌ Champions League ហើយផ្តោតលើវាខ្លាំង ដូច្នេះខ្ញុំយល់ថា Marcus ក៏ចង់នៅ ហើយយើងក៏ចង់ឱ្យគេស្នាក់នៅ ដូច្នេះខ្ញុំគិតថាយើងនឹងស្វែងរកគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា កីឡាករ Marcus Rashford នឹងផុតកុងត្រានៅរដូវក្ដៅក្រោយ ប៉ុន្តែត្រូវបានគេរាយការណ៍ថាកំ ពុងពិភាក្សាជាមួយបិសាចក្រហមជុំវិញការចុះកុងត្រាថ្មី។ យ៉ាងណាមិញ លិចលឺព័ត៌មានជាច្រើនបានផ្សាភ្ជាប់ រូបគេពីទំនាក់ទំនងជាមួយក្លឹបផ្សេងទៀតដូចជា PSG និង Barcelona តែហាក់ដូចជា Rashford មិនទៅណានោះទេ៕