WOW! មិនឲ្យគួរជឿទេថា ថៃធ្លាប់ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ដល់ទៅ ៥ដងរួចមកហើយ…
រឿងម្ចាស់ផ្ទះស៊ីហ្គេមណាមួយដាក់វិញ្ញាសាប្រពៃណីរបស់គេ ហើយដកវិញ្ញសាផ្សេងដែលធ្លាប់ដាក់ វាជាអភ័យឯកសិទ្ធិ អំណាចរបស់ប្រទេសជាម្ចាស់ផ្ទះ។ អ្នកមិនដឹងមួយចំនួនបែរជាទៅខឹងគេ ច្រណែនគេទៅវិញ។ វាជាសិទ្ធិដែលមានមករាប់ឆ្នាំមកហើយ។ នេះជាវិញ្ញាសា ដែលម្ចាស់ផ្ទះស៊ីហ្គេម ដាក់ចូល៖
“យើងគួរយល់ដឹងថាក្នុងស៊ីហ្គេម គេអាចដាក់វិញ្ញាសាអ្វី ជាសិទ្ឌគេ មិនខុសពីយើងទេ។ យើងគួរប្រតិកម្មតាមរបៀបអ្នកយល់ដឹង គេមានសិទ្ធដាក់ Muy Thai ដូចយើងដាក់ គុនខ្មែរដែរ។ យើងដាក់ឈ្មោះគុនខ្មែរ អុកចត្រង្គ ក្នុងនាមយើងម្ចាស់ផ្ទះ ដល់ទៅគេ ឈ្មោះលើគេសម្រេច ហើយអាចដំណើរការបាន បើសិនមានប្រទេសចូលរួមលើសពី៤។ ទើបចប់ស៊ីហ្គេមថ្មីៗ យើងបានធ្វើឲ្យគេសរសើរពីការរៀបចំដ៍ល្អកំរិតលើសស៊ីហ្គេម តែកុំឲ្យគេដៀលថា បងប្អូនយើងមិនយល់ពីស៊ីហ្គេម”៕