Zidane បដិសេធសំណើរជាគ្រូបង្វឹករបស់ Al Nasser ដែលក្លិបអារ៉ាប់ហ៊ានចាយប្រាក់យ៉ាងច្រើនមិនធ្លាប់មាន
អតីតកីឡាករជម្រើសជាតិបារាំង លោក Zinedine Zidane បានទទួលការផ្តល់ជូនដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីក្លិប Al Nassr ឲ្យលោកធ្វើជាគ្រូបង្វឹករបស់ពួកគេ នេះបើយោងតាមការរាយការណ៍គេហទំព័រ Foot Mercato។ ក្លិបអារ៉ាប៊ីសាអូឌីតបានត្រៀមរួចជាស្រេចក្នុងការចំណាយប្រាក់ឲ្យលោក Zidane ប្រមាណ ១៥០លានអឺរ៉ូក្នុងរយៈពេលពីរឆ្នាំ។
ទោះជាយ៉ាងណា អឌិតអ្នកចាត់ការទូទៅរបស់ក្លិប Real Madrid រូបនេះបានច្រានចោលសំណើនេះ ព្រោះវាមិនមែនគោលដៅរបស់រូបលោកឡើយ។ Al Nassr គឺជាក្លិបដែល Cristiano Ronaldo បានចូលរួមកាលពីខែមករា បច្ចុប្បន្នរូបគេស៊ុតបញ្ចូលទីបានចំនួន ១៤គ្រាប់ ដែលក្រុម Al Nasser ស្ថិតនៅលំដាប់ទី ២ក្នុងតារាង ហើយនាពេលកន្លងទៅ ក្លិបមួយនេះបានបណ្តេញអ្នកចាត់ការទូទៅលោក Rudi Garcia ចេញពីតំណែងថែមទៀតផង។
សម្រាប់ Zinedine Zidane លោកមិនបានដឹកនាំក្លិបណាមួយឡើយតាំងពីចាកចេញពី Real Madrid ក្នុងឆ្នាំ ២០២១ ហើយក្រុមស្ដេចសរគឺជាក្លិបតែមួយគត់ដែលលោកធ្លាប់ដឹកនាំក្នុងអាជីព។ មានពាក្យចចាមអារ៉ាមថាលោក Zidane នឹងជំនួសកន្លែងលោក Didier Deschamps ដែលជាគ្រូបង្វឹកជម្រើសជាតិបារាំង ប៉ុន្តែ Deschamps បានបន្តកិច្ចសន្យារបស់លោក៕