WOW! ពេលនេះរឿងដោះស្រាយកីឡាករទៅវាយនៅក្រៅប្រទេស កំពុងតែក្តៅគគុក…

ពេលនេះរឿងដោះស្រាយកីឡាករទៅវាយនៅក្រៅប្រទេស កំពុងតែស្នើការប្ដូរទៅខាងភាគី ប្រទេសចិន ដោយយកកីឡាករ ឡៅ ចិត្រា ទៅជំនួសកីឡាករ សំអឿន សុផា វិញ។

លោកឧកញ៉ា ស្រី ចាន់ថន បាននិយាយថា៖

ជំរាបសួរបងប្អូនជាទីគោរព បន្ទាប់ពីខ្ញុំបានបង្កើតគណៈកម្មការ ដោះស្រាយ រឿងកីឡាករទៅវាយនៅក្រៅប្រទេស ខ្ញុំក៏បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដោះស្រាយពាក់ព័ន្ធជាមួយនឹងរឿងកីឡាករចេញទៅវាយនៅប្រទេសចិន ទីក្រុងហុងកុង ដោយសារតែកាប្រកួតមួយនេះមានកាមិនប្រក្រតី គឺយើងបានស្នើរអោយប្ដូរកីឡាករ គឺយកកីឡាករ ឡៅ ចិត្រា ជំនួសកីឡាករ សំអឿន សុផា..។ យើងនឹង ស្នើការប្ដូរកីឡាករនេះទៅខាងភាគី ប្រទេសចិន បើសិនជាគេអនុញ្ញាតយើងនឹងធ្វើការប្រកួត។
ដោយក្ដីគោរពនិងស្រឡាញ់បំផុត ពីខ្ញុំបាទ ស្រី ចាន់ថន។

គួបញ្ជាក់ថា កីឡាករ សំអឿន សុផា ដែលត្រៀមទៅវ៉ៃនៅឯប្រទេសចិន​ ដោយប៉ះកីឡាករ ហុងកុង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ ដោយមានបញ្ហា ភាពមិនប្រក្រតី ដែលមិនអាចទទួលយកបាន គឺដោយសារមានការដោះដូរកីឡាករ ហុងកុង ទៅជាកីឡាករ ថៃ ហើយសមាសភាព ក៏មិនអាចទទួលយកបាន ដូច្នេះហើយទើកលោកឧកញ៉ា ស្រី ចាន់ថន បេីកអង្គប្រជុំបន្ទាន់ និងបង្កើតគណៈកម្មការ ដោះស្រាយបញ្ហកីឡាករចេញទៅប្រកួតនៅឯក្រៅប្រទេស៕

អត្ថបទដែលជាប់ទាក់ទង