ចប់ហើយ! គុនខ្មែរអលស្តារ + រាហ៊ូហ្វៃត៍ នៅទឹកដីបារាំង ពុំមានកីឡាករ ឈុត សេរីវ៉ាន់ថង និង លន បញ្ញា នោះទេ

គុនខ្មែរអលស្តារ + រាហ៊ូហ្វៃត៍ ដែលគ្រោងរៀបចំឡើងក្នុងទឹកដីបារាំង ខែមិថុនា ខាងមុខនេះ ពុំមានវត្តមាន ឈុត សេរីវ៉ាន់ថង និង លន បញ្ញា ឡើយ ដោយពួកគេទាំង ២រូបមិនអាចចេញទៅប្រកួតនៅក្រៅស្រុកបានទេ ក្នុងនាមជាម្ចាស់មេដាយមាសស៊ីហ្គេមថ្មីថ្មោង (សហព័ន្ធបញ្ជាក់ថា នេះជាគោលការណ៍របស់ក្រសួង)។

ហើយគ្រូ ស៊ន អេលីត ក៏បាននិយាយនៅលើផេករបស់គាត់ថា៖

ដោយមានការភាន់ច្រឡំពីបងប្អូន និងដាក់បន្ទុកលើ ក្រសួងអប់រំយុវជន និងកីឡា។ ខ្ញុំសូមបញ្ជាក់ជាថ្មីថា សំណើរសុំកីឡាករ៦រូបទៅប្រកួតនៅបារាំង គឺខ្ញុំបាទបានដាក់ទៅ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មិនទាន់ឈានដល់ ក្រសួងអប់រំយុវជន និងកីឡា នៅឡើយ។ ការឆ្លើយតបដែលខ្ញុំទទួលបាន គឺចេញពី សហព័ន្ធកីឡាប្រដាល់គុនខ្មែរ តែប៉ុណ្ណោះ។

គួបញ្ជាក់ថា កីឡាករ ឈុត សេរីវ៉ាន់ថង និងកីឡាករ លន បញ្ញា គឺជាម្ចាស់មេដាយមាស ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ដោយកីឡាករ ឈុត សេរីវ៉ាន់ថង បានឈ្នះមេដាយមាស ក្នងវិញ្ញាសា គុនខ្មែរ និងកីឡាករ លន បញ្ញា បានឈ្នះមេដាយមាស ក្នុងវិញ្ញាសា ឃីកបុកសីង៕

អត្ថបទដែលជាប់ទាក់ទង